អភិបាលខេត្តកំពតបានលើកឡើងថា ប្រទេសមួយរឹងមាំរីកចម្រើនរុងរឿងទៅបាន អាស្រ័យដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការថែរក្សា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានស្មារតីជាតិនិយម។ ឯកឧត្តមបានស្នើដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ និងយុវជនរស់នៅតាមបណ្តាស្រុកជាប់ព្រំដែនជាមួយប្រទេសជិតខាង ត្រូវព្យាយាមសាបព្រោះ បំផុសស្មារតីជាតិ និងវប្បធម៌និយម ។
ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លងឧប្បដ្ឋានសាលាមួយខ្នងនៅ វត្តយសសុវណ្ណអូរជុំព្រៃទន្លេ ស្ថិតក្នុងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី១ គឺផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសឌីជីថល ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ត្រូវចូលរួមអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរផងដែរ។ យ៉ាងណាមិញសមទ្ធិផលនានារបស់វត្តដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺបានបង្ហាញអំពីការចូលរួមយកចិត្តទុករបស់អាជ្ញាធរស្រុក បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ក្នុងការលើកកម្ពស់វិស័យពុទ្ធចក្រឲ្យមានការអភិវឌ្ឍន៍រីកចម្រើនដំណាលគ្នា ជាមួយនឹងវិស័យអាណាចក្រ។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការយល់ឃើញរបស់ឯកឧត្តម ជីវិតមានពីរ ជីវិតមួយ គឺចាប់ពីថ្ងៃកើតដល់ថ្ងៃស្លាប់ ដែលត្រូវការម្ហូបអាហារ ទីស្នាក់អាស្រ័យ គ្រឿងប្រើប្រាស់ និងស្លៀកពាក់ជាដើម ឯជីវិតមួយទៀត គឺវប្បធម៌ អរីយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសន៍នា ដែលជាដួងព្រលឹងសំគាល់ជាតិសាសន៍មួយ មិនអាចខ្វះបាន។ ឯកឧត្តមបានស្នើដល់ដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ យុវជនរស់នៅតាមបណ្តាស្រុកជាប់ព្រំដែន ជាមួយប្រទេសជិតខាង ត្រូវព្យាយាមសាបព្រោះ បំផុសស្មារតីជាតិ និងវប្បធម៌និយមឲ្យបានកាន់តែផុលផុស ពិសេសវត្តអារាមមុខនឹងសាងសង់ត្រូវមើលរចនាបទឲ្យបានច្បាស់លាស់ តើត្រឹមត្រូវតាមរចនាបទខ្មែរដែរឬទេ? ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ ត្រូវ ដឹកនាំយុវជនឲ្យចូលរួមលេងល្បែងប្រជាប្រិយ និងស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីថែរក្សាកេរដំណែលរបស់ដូនតាឲ្យបានគង់វង្សយូរអង្វែង ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL1BsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5d70848e6bbadcba55e53224b61d27098c06d8ec/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0156.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBKy9sQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--46961ff0ac9e04fd9a09270cbf916bb8917e43d5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0159.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL2ZsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ebb3d59cb6b16650ece3c96df81c2ae3eb511b59/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0157.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0RsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a328e278be72a6253dbfa589f3b2d3f23a1d4288/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0154.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0hsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--364d23652fe529e872c0975ca30b8f7f2a5d2aef/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0158.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL2JsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f083f453ccbdec2848f079a0a8f3c90c1b440d23/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0150.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL1hsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b0d0e904898f5f42450e5d0842b705a39ad1f233/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0151.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL1RsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--04fe00838b055a0b29032ab4f58c9156102fbd00/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0153.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0xsQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--23c2d257692ea1baeeb12e1d23a389039a255349/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_0155.jpeg)